រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា !

ចែករំលែក៖

ភ្នំពេញ, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការទាំង ពីរភេទ មេត្តាជ្រាបថា៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្ស ចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

អាស្រ័យហេតុនេះ និស្សិត និងមន្ត្រីរាជការដែលមានបំណងចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ សូមអញ្ជើញរួសរាន់មកដាក់ពាក្យប្រឡងដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ នៅរៀងរាល់ម៉ោងធ្វើការ ឲ្យបានមុនកាលបរិច្ឆេទកំណត់ខាងលើជាកំហិត។

ចំពោះកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងជូនដំណឹងនៅពេលក្រោយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម និស្សិត និងមន្ត្រីរាជការទាំងអស់ជ្រាបជាព័ត៌មាន។

បញ្ជាក់ៈ បេក្ខជនទាំងពីរភេទ ដែលជាប់កាតព្វកិច្ចក្នុងកិច្ចសន្យា ស្ដីពីការបំពេញមុខងារវិជ្ជាជីវៈ ជាមួយ * រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មិនអនុញ្ញាតឲ្យចូលរួមប្រឡងប្រជែងឡើយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print