ភ្នំពេញ, រដ្ឋាភិបាលជប៉ុនបានគាំទ្រការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសគ្រឿងចក្រកំទេចគ្រាប់មីននៅកម្ពុជា។ នេះជាការថ្លែងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
លោកបានបន្តថា, កម្មវិធីបានចាប់ផ្តេីមនៅឆ្នាំ១៩៩៨ និងគាំទ្រគ្រឿងចក្រកំទេចគ្រាប់មីនគ្រាដំបូងនៅឆ្នាំ២០០១ ។ ក្រុមបច្ចេកទេសជប៉ុនមកពីមន្ទីរស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យារួមមានសាស្ត្រាចារ្យ តាមសកលវិទ្យាល័យ នៅជប៉ុន ក្រុមហ៊ុនគ្រឿងចក្រធំៗរបស់ជប៉ុនមានKomatsu ក្រុមហ៊ុនHitachi ក្រុមហ៊ុនKawasaki ជាដេីមបានចូលរួមផលិតនិងប្រកួតប្រជែងយ៉ាងសកម្ម។ គ្រឿងចក្រកំទេចគ្រាប់មីនទាំងបានជួយពន្លឿនល្បឿនបោសសំអាតគ្រាប់មីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។
បច្ចុប្បន្នជប៉ុនបានគាំទ្រគ្រឿងចក្រកំទេចគ្រាប់មីនប្រភេទនេះទៅប្រទេសមួយចំនួនក្នុងពិភពលោក មានដូចជាប្រទេសកូឡុំប៊ី អាហ្គានីស្ថាន អុីរ៉ាក់ អង់ហ្គោឡា ឡាវ វៀតណាម និងប្រទេសមួយចំនួនទៀត! ។
សូមរំឮកថា, ចិនក៏ផ្តល់ជំនួយចំនួន២.៥លានដុល្លារអាមេរិកសម្រាប់គាំទ្រកិច្ចការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា។ថ្មីៗនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)មានប្រសាសន៍ថា, រដ្ឋាភិបាលចិនបានផ្តល់ជំនួយសរុប២.៥លានដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចការសម្អាតមីនក្នុងកម្ពុជាសម្រាប់ឆ្នាំ២០២២។ នាឆ្នាំ២០២២នឹងចាត់បញ្ជូនក្រុមការងារចំនួន៣០០នាក់បំពេញកិច្ចការខាងលើក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ ដែលមានផ្ទៃដីសរុបប្រមាណ១៧០០ហិចតា៕
ដោយ, សិលា