ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានកម្មង់ទិញរថយន្តបោសសំរាម រថយន្ដបូមលូ និងបាញ់លាងសំអាតផ្លូវថ្នល់ពីប្រទេសចិន ដែលមានលក្ខណៈទំនើបមិនធ្លា
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញក្នុងឳកាស លោកប៉ា សុជាតិវង្ស អភិបាលរាជធានី និងក្រុមមន្ដ្រីជំនាញចុះពិនិត្យរថយន្ដ ដែលទើបមកដល់ថ្មីៗនេះ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា៖ ពេលនេះសាលារាជធានី បានទិញរថយន្ត សម្រាប់បោសសំរាម រថយន្ដបូមលូ និងបាញ់លាងសំអាតផ្លូវថ្នល់ ប្រភេទរថយន្តដែលមានលក្ខណៈទំនើប ដោយមានភ្ជាប់ឧបករណ៍បោសដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅ ពេលបោស ដែលផ្ទុកធូលីដីបាន៤ម៉ែត្រគូប និងទឹកសម្រាប់បាញ់លាង ប្រមាណ២ម៉ែត្រគូប ។ រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន និងមានភ្លើងហ្វាខាងក្រោម និងខាងក្រោយសម្រាប់ការងារសំអា
លោកបានរំលឹកថា៖ រថយន្ដបោសសម្អាត់ផ្លូវថ្នល់ រថយន្ដបូមលូ និងរថយន្ដបាញ់សម្អាត់ផ្លូវសាធា
ដោយ៖ សំរិត