អាកាសចរណ៍ Flydubaiនៅអាកាសយានដ្ឋានអន្តរជាតិ Rostov on Don ប្រទេសរុស្ស៊ីុកាលពីថ្ងៃទី១៩ខែមីនា សម្លាប់អ្នកដំណើរ៥៥នាក់និងក្រុមអាកាសយានិក៦នាក់។ មានមូលហេតុជាច្រើនបានលើកឡើង នោះគឺអាកាសធាតុនិងមនុស្ស ។តាមការប្រកាសនាពេលកន្លងមកថ្មីៗរបស់ប្រធានក្រុមអាកាសយានិកបានឲ្យដឹងថា ការធ្លាក់អាចបណ្តាលមកពីអាកាសយានិកហត់នឿយពេក ។
សារព័ត៌មានRT បានផ្សាយថា អតីតអ្នកបើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍Flydubai ឲ្យដឹងថា បណ្តាលអាកាសយានិកតែងតែធ្វើការរហូតដល់អស់កម្លាំង សូម្បីតែពេលវេលាសម្រាប់ដេកក៏គ្មានដែរ។ លើសពីនេះទៅទៀត ក្រុមអាកាសយានឹកហោះហើរជាបន្តបន្ទាប់ទាំងថ្ងៃទាំងយប់។ អតីតអ្នកបើកបររូបនេះធ្លាប់បាននិយាយទៅកាន់ក្រុមហ៊ុនថា វាអាចនិងមានគ្រោះថ្នាក់ពេលអាកាសយានិកហត់នឿយខ្លាំងពេក»។
ក្នុងករណីអាកាសយានឹកពីររូបនៅក្នុងជើងហោះហើរ FZ981ធ្លាក់នៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៩ខែមីនា ដោយអ្នកជំនួយការបើកបរលោកAlejandro Alava Crus បានធ្វើការរហូតដល់ទៅ១១ថ្ងៃជាប់គ្នាហើយសម្រាកបានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១៥ខែមីនា។ អាកាសយានិកនិងត្រូវប្តូរវេនពីការហោះហើរពេលថ្ងៃទៅកាន់ពេលយប់វិញ ដោយគ្មានពេលវេលាសម្រាប់ដេកនោះឡើយ។ ចំណែកអ្នកបើកបរផ្តល់លើយន្តហោះនោះឈ្មោះ Aristos Sokratous បើមិនជួបគ្រោះថ្នាក់នៅពេលនោះលោកក៏ត្រូវឈប់ធ្វើការផងដែរ។ លោកបានដាក់លិខិតលាលែងចេញពីដំណែងរួចទៅហើយ ដោយមូលហេតុហត់នឿយខ្លាំងពេកមិនអាចស៊ូទ្រាំបាន។
នៅពេលនេះនេះគេមិនទាន់បើកប្រអប់ខ្មៅដើម្បីបញ្ជាក់ពីមូលហេតុនោះឡើយ ប៉ុន្តែក្រុមអ្នកឯកទេសបញ្ជាក់ថា ការធ្លាក់នោះដោយសារតែអាកាសធាតុខ្យល់ខ្លាំងពេក ។ នៅពេលចុះចតល្បឿនខ្យល់នៅក្នុងអាកាសយានដ្ឋានមានរហូតដល់ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោងគឺជារឿងដ៏គ្រោះថ្នាក់សម្រាប់ចុះចត។
ប្រអប់ខ្មៅទី១ ក្នុងចំណោមប្រអប់ខ្មៅ ២ ដែលយន្តហោះត្រូវបាន រកឃើញ នៅនឹងកន្លែងកើតហេតុ ក្នុងអាកាសយានដ្ឋាន នៃទីក្រុង Rostov-on-Don នៅពេលដែលប្រអប់ខ្មៅទី ២ នៅកំពុងត្រូវបានគេ បន្តស្វែងរកនៅឡើយ។
គួរបញ្ជាក់ដែរថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលបាន សម្លាប់មនុស្ស សរុប ៦២នាក់ ត្រូវបានធ្លាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបញ្ហាអាកាសធាតុ និងមិនអាចមើលផ្លូវ ចុះចតច្បាស់លាស់៕
ប្រែសម្រួល៖ ម៉ែវ សាធី