អាជ្ញាធរភ្នំពេញ ទិញរថយន្តបោសសំរាម បូម លូ បាញ់​លាងសំអាតផ្លូវ មាន​លក្ខ​ណៈ​​​​ទំនើបពីចិន ជម្រុញការងារអនាម័យ និងបរិស្ថានទីក្រុង

ចែករំលែក៖

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានកម្មង់ទិញរថយន្តបោសសំរាម រថយន្ដបូមលូ និង​បាញ់​លាង​សំ​អាតផ្លូវថ្នល់ពីប្រទេសចិន ដែល​មាន​លក្ខណៈ​ទំ​នើបមិន​ធ្លាប់មាន​ពីមុនមកចំនួន ៥គ្រឿង ដើម្បីជម្រុញ​ការងារ​បរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកកំពស់ អណាម័យបរិស្ថាន នៅរាជធានី​ភ្នំពេញឲ្យកាន់​តែមានសោភ័ណ​ភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀត ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញក្នុងឳកាស លោកប៉ា សុជាតិវង្ស អភិបាលរាជធានី និងក្រុមមន្ដ្រីជំនាញចុះពិនិត្យរថយន្ដ ដែលទើបមកដល់ថ្មីៗនេះ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា៖  ពេលនេះសាលារាជធានី បានទិញ​រថ​​យន្ត សម្រាប់​បោសសំរាម រថយន្ដបូមលូ  និង​បាញ់​លាងសំអាតផ្លូវថ្នល់ ប្រភេទរថយន្តដែលមានលក្ខណៈទំ​នើប  ដោយមានភ្ជាប់ឧបករ​ណ៍បោស​ដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅ ពេលបោស ដែលផ្ទុកធូលីដីបាន៤ម៉ែត្រគូប និងទឹក​សម្រាប់​បាញ់លាង ប្រមាណ២ម៉ែត្រគូប ។ រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខាន​ដល់​ប្រជាពលរដ្ឋ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន និងមានភ្លើងហ្វាខាងក្រោម និងខាងក្រោយសម្រាប់ការងារសំអាតនៅពេលយប់ផងដែរ ហើយនៅពេលខាងមុខសាលារាជធា​នីភ្នំ​ពេញ​​​​​ នឹងកម្មង់ទិញរថយន្តទំនើបបែបនេះបន្ថែម ប្រមាណ៥ ទៅ ៦គ្រឿងទៀត  ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និងអនា​ម័យនៅទីក្រុងភ្នំពេញកាន់តែមាន​សោភ័ណភាពល្អប្រ​សើ​ឡើង ។

លោកបានរំលឹកថា៖ រថយន្ដបោសសម្អាត់ផ្លូវថ្នល់ រថយន្ដបូមលូ និងរថយន្ដបាញ់សម្អាត់ផ្លូវសាធារណៈ ដែលមានលក្ខណៈទំនើបបែបនេះមួយគ្រឿងៗ មានតម្លៃប្រមាណជិត១០ម៉ឺនដុល្លារឯណ្ណេោះ ដោយសាររថយន្ដទំាងនេះ មានលក្ខណៈបច្ចេកវិទ្យាទំនើប មាំធុន ប្រភេទរថយន្ដ អ្នកបច្ចេកទេសចិនរកឃើញចុងក្រោយដែលប្រើប្រេងតិចបំផុតសម្រាប់បេសកម្មម្ដង ៕

image

image(1)

image(2)

image(3)

image(4)

image(5)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print