អាមេរិកជម្លៀសពលរដ្ឋចេញពីអាកាសយានដ្ឋានដោយមានវត្ថុសង្ស័យថាជាគ្រាប់បែក

ចែករំលែក៖

ក្រោយការវាយប្រហារភេរវកម្មនៅក្នុងប្រទេសប៊ែលហ្សិក អាមេរិកក៏បានជម្លៀពលរដ្ឋចេញពីអាកាសយានដ្ឋាន អន្តរជាតិ​Denver រដ្ឋ Colorado ដោយមានវត្ថុសង្ស័យថាជាគ្រាប់បែក។
មន្ត្រីសន្តិសុខអាមេរិកបានឲ្យដឹងថា​អាកាសយានដ្ឋានទាំងមូលត្រូវបានជម្លៀសចេញ ក្រោយពេលឆ្កែហិតក្លិនប្រទះឃើញរបស់សង្ស័យនៅក្នុងវ៉ាលីមួយនៅអាកាសយានដ្ឋាន ត្រង់កន្លែងត្រួតពិនិត្យឯកសារផ្សេងៗ
ក្រោយពេលអ្នកដំណើរត្រូវបានជម្លៀសចេញរួចរាល់ ក្រុមឯកទេសដោះមីន​បានទៅដល់កន្លែងសង្ស័យ ដើម្បីត្រួតពិនិត្យ វ៉ាលីនោះ។ ហេតុការខាងលើបានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវពន្យាពេល ក្នុងនោះមានក្រុមហ៊ុន American Airlines, Aero Mexico , Air Canada . Lufthansa និង​British Airways។
ក្រោយការត្រួតពិនិត្យរួចរាល់មន្ត្រីសន្តិសុខអាមេរិកមិនបានប្រកាសថា​អ្វីនៅខាងក្នុងវ៉ាលីនោះឡើយ។អ្នកដំណើរបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែហេតុការខាងលើវាបានកើតឡើងក្រោយរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដែលអាកាសយានដ្ឋាននៅទីក្រុងប៊ែលហ្សិករងការវាងប្រហារ​ និងនៅស្ថាននីរថភ្លើងបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ​៣៤នាក់និងរបួសរាប់សិបនាក៕

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print