សមត្ថកិច្ចគួរតែរកវិធីដោះស្រាយបញ្ចៀសក្រុមម៉ូតូកង់បីទៅឡោមព័ទ្ធហាងក្រោយសាលាពៅអ៊ុំចាំចាប់មនុស្សមិនដឹងហេតុផល

ចែករំលែក៖

ភ្នំពេញ៖​តាំងពីម៉ោង៦ល្ងាចថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៦​ នៅហាង​ មានក្រុមម៉ូតូកង់បីយ៉ាងតិចជិត៥០នាក់បានមកឡោមព័ទ្ធមុខហាង​ ក្រោយសាលាពៅអ៊ុំដោយអះអាងថា:​ មានបុរសម្នាក់ធ្លាប់បង្ករបួសស្នាមលើអ្នករត់មូ៉តូកង់បី​ របស់ពួកគេបានមកចូលក្នុងហាងមួយនេះ​ ដូច្នេះចាំចាប់​អោយទាល់តែបាន​ ។

អ្នកដែលបានឃើញហេតុការណ៍នេះ​ ឆ្ងល់ថាហេតុអ្វីក៏ក្រុមម៉ូតូកង់បីមកធ្វើកិច្ចការនេះជំនួសសមត្ថកិច្ច​អោយមានមនុស្សជាច្រើនអ្នកធ្វើបែបនេះ? បើគាត់ជាជនសង្ស័យក៏ជាភារកិច្ចសមត្ថកិច្ច​មិនមែនមកប្រមូលផ្តុំគ្នាដ៏ប្រសេកប្រសាច​ ហាក់ដូចជាសមត្ថកិច្ចមកឡោមព័ទ្ធអនុវត្តដិកាតុលាការនោះ?

មកទល់ម៉ោង១១យប់ថ្ងៃដដែលនេះមិនទាន់មានការដកការឡោមព័ទ្ធ​ ដោយសារភាគីខាងម៉ូតូកង់បីចាំទាមទារអោយសងជម្ងឺចិត្ត៥០០០ដុល្លារ។

...

អ្នកជិតខាងក៏ដូចម្ចាស់ហាងសំណូមពរអោយ​ សមត្ថកិច្ចគួរចាត់ការរឿងនេះមិនត្រូវអោយយកកម្លាំងមហាជនក្នុងរូបភាពក្រុមម៉ូតូកង់បីបែបគំរាមចាប់មនុស្សដើម្បីចចារនោះទេ​ មានតែស្ថាប័នតុលាការទើបមានសិទ្ធបញ្ជាក់ថាបុគ្គលណាខុសឬត្រូវ​ ដូច្នេះសមត្ថកិច្ចត្រូវដើរតួការពារសុវត្ថិភាពទាំងទីតាំងហាង​ អ្នកដែលគេឡោមព័ទ្ធ​ និងក្រុមម៉ូតូកង់បី​ ចៀសវាងមានអំពើហឹង្សាណាមួយកើតឡើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print