ភ្នំពេញ៖តាំងពីម៉ោង៦ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅហាង មានក្រុមម៉ូតូកង់បីយ៉ាងតិចជិត៥០នាក់បានមកឡោមព័ទ្ធមុខហាង ក្រោយសាលាពៅអ៊ុំដោយអះអាងថា: មានបុរសម្នាក់ធ្លាប់បង្ករបួសស្នាមលើអ្នករត់មូ៉តូកង់បី របស់ពួកគេបានមកចូលក្នុងហាងមួយនេះ ដូច្នេះចាំចាប់អោយទាល់តែបាន ។
អ្នកដែលបានឃើញហេតុការណ៍នេះ ឆ្ងល់ថាហេតុអ្វីក៏ក្រុមម៉ូតូកង់បីមកធ្វើកិច្ចការនេះជំនួសសមត្ថកិច្ចអោយមានមនុស្សជាច្រើនអ្នកធ្វើបែបនេះ? បើគាត់ជាជនសង្ស័យក៏ជាភារកិច្ចសមត្ថកិច្ចមិនមែនមកប្រមូលផ្តុំគ្នាដ៏ប្រសេកប្រសាច ហាក់ដូចជាសមត្ថកិច្ចមកឡោមព័ទ្ធអនុវត្តដិកាតុលាការនោះ?
មកទល់ម៉ោង១១យប់ថ្ងៃដដែលនេះមិនទាន់មានការដកការឡោមព័ទ្ធ ដោយសារភាគីខាងម៉ូតូកង់បីចាំទាមទារអោយសងជម្ងឺចិត្ត៥០០០ដុល្លារ។
អ្នកជិតខាងក៏ដូចម្ចាស់ហាងសំណូមពរអោយ សមត្ថកិច្ចគួរចាត់ការរឿងនេះមិនត្រូវអោយយកកម្លាំងមហាជនក្នុងរូបភាពក្រុមម៉ូតូកង់បីបែបគំរាមចាប់មនុស្សដើម្បីចចារនោះទេ មានតែស្ថាប័នតុលាការទើបមានសិទ្ធបញ្ជាក់ថាបុគ្គលណាខុសឬត្រូវ ដូច្នេះសមត្ថកិច្ចត្រូវដើរតួការពារសុវត្ថិភាពទាំងទីតាំងហាង អ្នកដែលគេឡោមព័ទ្ធ និងក្រុមម៉ូតូកង់បី ចៀសវាងមានអំពើហឹង្សាណាមួយកើតឡើង៕