ក្រោយការវាយប្រហារនៅក្នុងប្រទេស បែលហ្ស៊ិកកាលពីថ្ងៃទី២២ ខែមីនា ធ្វើ ឱ្យកក្រើកពិភពលោកទាំងមូល ហើយ បានក្លាយទៅជាប្រធានបទដ៏សំខាន់នៅ ក្នុងការស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ អាមេរិកក្នុងការបោះឆ្នោតជ្រើសរើស បេក្ខភាពប្រធានាធិបតី។ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបង្កើនសន្ដិសុខ នៅតាមបណ្ដាព្រះវិហារសាសនាអ៊ិពស្លាម ក្នុងទឹកដីអាមេរិក ក៏ដូចជាទីតាំងជា ច្រើនទៀតក្នុងការរារាំងប្រកបដោយ ប្រសិទ្ធភាពនៃការប៉ុនប៉ងវាយប្រហារ នៅលើទឹកដីអាមេរិក ។
លោក ដូណាល់ ត្រាំ បានស្នើឱ្យមាន ការការពារតាមបណ្ដោយព្រំដែនឱ្យបានល្អបំផុត និងតាមដានរាល់សកម្មភាពជន សង្ស័យកុំឱ្យពួកគេអនុវត្ដការវាយប្រហារ បាន។ មន្ដ្រីសន្ដិសុខអាមេរិកចាំបាច់ត្រូវ តែធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានព័ត៌មានសម្រាប់ទប់ស្កាត់ការវាយប្រហារ នៅក្នុងពេលអនាគត។ លោក ត្រាំ ក៏បាន ស្នើឱ្យប្រើប្រាស់ការធ្វើទារុណកម្មទៅលើជនសង្ស័យក្នុងការសួរចម្លើយផងដែរ ដែលច្បាប់នេះត្រូវបានប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា បានហាមប្រាម កាលពីឆ្នាំ២០០៩ ក្រោយលោកជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិក ។
ចំណែកគូប្រជែងរបស់លោក ត្រាំ គឺលោក Ted Cruz តំណាងរាស្ដ្រមក ពីរដ្ឋតិចសាសបានស្នើឱ្យមានការយាមល្បាតតឹងតែងនៅតាមតំបន់ដែលមានជនជាតិអ៊ិតស្លាមរស់នៅច្រើនដើម្បីទប់ស្កាត់ការបញ្ជូនមនោគមន៍ទៅលើពល រដ្ឋអ៊ិលស្លាមនៅអាមេរិកក្នុងការវាយ ប្រហារភេរវកម្មផ្សេងៗ ។
លោក ត្រាំ បានបញ្ជាក់ថា “ប្រសិនខ្ញុំ ជាប់ជាប្រធានាធិបតីអាមេរិក ខ្ញុំនឹងរឹត បន្ដឹងសន្ដិសុខនៅតាមព្រំដែន ហើយ មិនអនុញ្ញាតឱ្យមនុស្សមួយចំនួនចូល ក្នុងទឹកដីអាមេរិកឡើយ។ មនុស្សដែល លោក ត្រាំ បានលើកឡើងនោះគឺជាក្រុម ជនជាតិអ៊ិ៌ស្លាម ។
ចំណែកលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ បានលើកឡើងថា ការធ្វើទារុណ កម្មដល់ជនសង្ស័យមិនមានប្រសិទ្ធភាពនោះឡើយ ហើយក៏មិនមែនជាអំពើរ របស់ប្រទេសមហាអំណាចប្រជាធិបតេយ្យ នោះដែរ ៕ ម៉ែវ សាធី