បាត់កូនអស់ច្រើនម៉ោងរកឃើញស្លាប់តោងបង្គោលស្ពានជាប់នៅក្នុងទឹកស្ទឹងពោធិ៍សាត់គួឲ្យអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ សាកសពកុមារីអាយុ៤ឆ្នាំម្នាក់ត្រូវគេរាវរកឃើញនៅក្នុងទឹកស្ទឹងពោធិ៍សាត់គួឲ្យរន្ធត់ដោយសារសពតោងបង្គោលស្ពា​នជាប់ទោះបីដាច់ខ្យល់ក្តី​ ក្រោយពីបាត់ខ្លួនអស់រយៈពេលច្រើនម៉ោង។​

ហេតុការណ៏ដ៍រន្ធត់នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចស្ទឹងពោធិ៍សាត់ត្រើយខាងកើត​ ស្ថិតក្នុងភូមិថ្នល់ជប៉ុន​ សង្កាត់រលាប​ ក្រុង​ ខេត្តពោធិ៍សាត់។​

កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ ច្រឹក​ សៅនី​ អាយុ៤ឆ្នាំ​ រស់នៅក្នុងបន្ទុកឪពុកឈ្មោះវ៉ា​ ឡៃអីុ​ អាយុ៣៥ឆ្នាំនិងម្ដាយឈ្មោះម៉ៅ​ សុភី​ អាយុ២៨ឆ្នាំមានទីលំនៅភូមិបេង​ ឃុំស្នាអន្សា​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ (ហើយបានមកស្នាក់នៅភូមិសង្កាត់កើតហេតុដើម្បីរៀនធ្វើពាង)។​

ស្រ្តីជាម្ដាយបានរៀបរាប់ប្រាប់សមត្តកិច្ចថាៈ​ គាត់មានកូនប្រុសស្រីទាំងអស់ចំនួ​ន៥នាក់​ក្នុងបន្ទុកគ្រួសារ​ ហើយកូនរងគ្រោះនេះជាកូនទី៤។​ អ្នកស្រីបន្តថាការពិតកូននេះបានបាត់តាំងពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់មកម្លេះ​ ប៉ុន្តែដោយជាប់រវល់ធ្វើពាងឲ្យគេពេកទើបភ្លេចត្រជៀកបែបនេះ​ លុះដល់វេលាម៉ោងប្រមាណជិត៤ទើបឆោឡោរកកូន​ នាំគ្នាដើររកលើគោកជិតៗផ្ទះអស់ចិត្ត​ ក៍នឹកឃើញនាំគ្នាចុះរាវក្នុងទឹកស្ទឹងពោធិ៍សាត់ត្រង់ចំណុចស្ពានកំពុងដងទឹកខាងក្រោយផ្ទះ​ ទើបប្រទះឃើញសាកសពកូនស្រីដោយតោងជាប់នឹងបង្គោលស្ពាននៅបាតដីដែលទឹកជម្រៅត្រឹមចង្កេះមនុស្សចាស់​ គ្រានោះដោយមិនអស់ចិត្តក៏យកទៅដល់មន្ទីរពេទ្យបង្អែកខេត្ត​ ប៉ុន្ដីត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាក្មេងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ក៍នាំគ្នាយកត្រឡប់មកផ្ទះវិញដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។​

ប្រភពដ៏ដែលបន្តទៀតថា​ក្រោយពីសមត្ថកិច្ចបានទទួលពត៌មាននេះភ្លាម​ បានចុះមកដល់ហើយធ្វើកោសល្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ឃើញថាមិនមានជាប់ពាក់ព័ន្ធនិងឃាត់កម្មអ្វីនោះទេ​ ហើយក៍បានប្រគល់សាកសពឲ្យឪពុកម្ដាយដើម្បីចាត់ចែងបន្តយកទៅធ្វើបុណ្យតាមប្រពៃណី៕

image

image

image

image

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print