រថយន្តសាំយ៉ុងបើកបុកស៊េរីទំនើបត្រង់ផ្លូវបំបែកជាបួនរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បើករថយន្តលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់​ ថ្ងៃទី២​ ខែសីហា​ ឆ្នាំ​ ២០២១​ នៅចំណុចផ្លូវលេខ៥៧​ កែងផ្លូវលេខ២៩៤​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃើញរថយន្តម៉ាកតALPHARD ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2BB 2376 ធ្វេីដំណើរតាមបណ្តោយផ្លូវលេខ៥៧​ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង​ ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2H 4504 ធ្វើតំណើរតាមបណ្តោយផ្លូវលេខ២៩៤​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តALPHARDពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print