សេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ស្ដីពីការបើកផ្ដល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែកញ្ញា ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការបើកផ្តល់បៀវត្យជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ខែកញ្ញា ឆ្នាំ២០២១

យោងអនុក្រឹត្យលេខ៤១ អនក្របក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងមុខងាសាធារណៈ នឹងធ្វើការដាក់បញ្ចូលដោយស្វ័យប្រវត្តិនូវប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ចំនួនទឹកប្រាក់ ៥០ ០០០ រៀល (ប្រាំម៉ឺន) របស់រាជរដ្ឋាភិបាល ទៅក្នុងតារាងទូទាត់ប្រាក់បៀវត្សមន្ត្រីរាជការ ស៊ីវិល និងតារាងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ គឺត្រូវរៀបចំអនុវត្តក្នុងពេលជាមួយគ្នានៃការបើកផ្តល់បៀវត្សលើកទីពីរក្នុងខែកញ្ញាឆ្នាំ២០២១ ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាសហការ និងចាត់ចែងអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ តាមការគួរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print