ខេត្តកំពង់ធំ, សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៦៧នាក់ ជាសះស្បើយចំនួន ១៣២នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦៧នាក់ ដូចមានរាយនាមខាងក្រោមក្នុងតារាង ៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ១៣២នាក់ ស្រី ៦៧នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនេះ ដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរអ្នកជំងឺ៊ចំនួន ០១នាក់ បានទទួលមរណភាព ដោយឡែក ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានពិនិត្យសំណាក និងឃើញ វិជ្ជមានចំនួន ០១ករណី៕
ដោយ, សិលា