នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ ចំនួន២នាក់ !

ចែករំលែក៖

ខេត្តព្រៃវែង , នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៥នាក់,ជាសះស្បើយចំនួន ៦៥នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៤នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១៧នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់
៤- ស្រុកពាមរក៍ ចំនួន ​៧នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៥នាក់
៦- ស្រុកពារាំង ចំនួន​ ៤នាក់
៧- ស្រុកបាភ្នំ ចំនួន ៣នាក់
៨- ស្រុកពាមជរ ចំនួន ៣នាក់
៩- ស្រុកកញ្ជ្រៀច ចំនួន ២នាក់
១០-ស្រុកមេសាង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print