ខេត្តកែប : រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមរយៈការធ្វើតេស្ត រកមេរោគកូវីដ-១៩(RDT Test COVID-19) ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរក ឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត(ស្រីចំនួន ០២នាក់) ដែលមានឈ្មោះ និង អាសយដ្ឋានដូចខាងក្រោម៖
បុគ្គលវិជ្ជមាន ដែលមានឈ្មោះខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសម្រាក ព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកចំពោះករណីប៉ះពាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ក្រុម ការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការ សុខាភិបាល។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលបានជួបប្រាស្រ័យ ទាក់ទងផ្ទាល់ជាមួយបុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យ ដូចជា ក្អក ឡើងកម្ដៅ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមប្រញាប់ទាក់ទងមក ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤៣៣៣ ឬអាជ្ញាធរ មូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្ត តាមសេចក្ដីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប អោយ មានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ សុខាភិបាល៕
ដោយ, សិលា