ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចាត់តំណាងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ហេង ឡេង ប្រធានការិល័យអប់រំខណ្ឌ លោក គឹម ណារ៉ូត អនុប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ យកលិខិតអនុញ្ញាតចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជូនដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃ ចំនួន ០៩នាក់ និងសូមចូលរួមអបអរសាទរ ចំពោះពួកគាត់ ដែលបានមកធ្វើចត្តាឡីស័ក និងយកសំណាក ( PCR )តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាលទ្ធផល (អវិជ្ជមាន) ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ហើយបន្តអនុវត្តវិធានការ ( ៣កុំ ៣ការពារ )ផងដែរ។
ជាងចុយក្រោយ បងប្អូនពលករខ្មែរមកពីថៃទាំង ០៩នាក់នេះ ក៏សូមគោរពថ្លែងអំណរអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ដែលបានយកចិត្តទុក មើលថែទាំផ្គត់ផ្គង់សំភារៈផ្សេងៗ និងអាហារ ០៣ ពេលសម្រាប់មិនដែលខ្វះខាតម្តងណាឡើង ពួកគាត់ប្ដេជ្ញាចូលរួមអនុវត្តវិធានការ (៣កុំ ៣ការពារ)អោយបានល្អបំផុត។
សូមបញ្ជាក់ផងដែរថា បងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុបចំនួន ៣៣នាក់ហើយ និងបានអនុញ្ញតិឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន ១៤នាក់។ ចំណែកអ្នកនៅសល់បន្តធ្វើចត្តាឡីស័កចំនួន ១៩ នាក់ កំពុងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបន្ថែមទៀត៕ ដោយ៖ស តារា