អភិបាល​ខណ្ឌ​ដូន​ពេញ​ អនុញ្ញាតឱ្យពលករខ្មែរមកពីថៃចំនួន ០៩នាក់​ ចេញពីមណ្ឌលចត្តាឡីស័កត្រឡប់ទៅផ្ទះវិញ ក្រោយ​ធ្វើតេស្ត​អវិជ្ជមាន​កូវីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចាត់​តំណាងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ហេង ឡេង ប្រធានការិល័យអប់រំខណ្ឌ លោក គឹម ណារ៉ូត អនុប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ​ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ​ យកលិខិតអនុញ្ញាតចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជូនដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃ ចំនួន ០៩នាក់ និងសូមចូលរួមអបអរសាទរ ចំពោះពួកគាត់ ដែលបានមកធ្វើចត្តាឡីស័ក និងយកសំណាក ( PCR )តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាលទ្ធផល (អវិជ្ជមាន) ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ហើយបន្តអនុវត្តវិធានការ ( ៣កុំ ៣ការពារ )ផងដែរ។

ជាងចុយក្រោយ បងប្អូនពលករខ្មែរមកពីថៃទាំង ០៩នាក់នេះ ក៏សូមគោរពថ្លែងអំណរអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ដែលបានយកចិត្តទុក មើលថែទាំផ្គត់ផ្គង់សំភារៈផ្សេងៗ និងអាហារ ០៣ ពេលសម្រាប់មិនដែលខ្វះខាតម្តងណាឡើង ពួកគាត់ប្ដេជ្ញាចូលរួមអនុវត្តវិធានការ (៣កុំ ៣ការពារ)អោយបានល្អបំផុត។

សូមបញ្ជាក់ផងដែរថា​ បងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុបចំនួន ៣៣នាក់ហើយ​ និងបានអនុញ្ញតិឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន ១៤នាក់។ ចំណែក​អ្នកនៅសល់បន្តធ្វើចត្តាឡីស័កចំនួន ១៩ នាក់ កំពុង​អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលបន្ថែមទៀត៕ ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print