លោក ឃួង ស្រេង អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងណាននីង រដ្ឋធានីនៃខេត្តក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ឃួង ស្រេង អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរជំនាញ ក្រោមឱវាទសាលារាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងណាននីង រដ្ឋធានីនៃខេត្តក្វាងសុី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Meng Wehu អនុរដ្ឋលេខាធិការនៃរដ្ឋាភិបាលក្រុងណាននីង អំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគី វិនិយោគ សេវាសុខាភិបាល អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសួនឧស្សាហកម្មរវាងរាជធានីភ្នំពេញ និងទីក្រុងណាន។

រាជធានីភ្នំពេញ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគទុនពីខេត្តក្វាងសុី នៃសាធារណៈរដ្ឋប្រជាមានិតចិន ពិសេសទីក្រុងណាននីង ដើម្បីផលប្រយោជន៍នៃប្រជាជនទីក្រុងទាំងពីរ៕សុខ​ ខេមរា

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print