សិស្សប្រុសស្រីមួយក្រុមជិះម៉ូតូប្រដេញគ្នាត្រូវសមត្ថកិច្ចធ្វើការអប់រំ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប តែងតែប្រជុំដាស់តឿនក្រើនរំលឹក ដល់កម្លាំងនគរបាលខេត្តទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានច្រើន នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ឲ្យចូលរួមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ម៉្សាងវិញទៀតត្រូវចូលរួមអនុវត្តន៍និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃចង់បាន។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ប្អូនៗសិស្សានុសិស្សមួយចំនួនតូចដែលយកពេលវេលារៀនសូត្រដ៏មានតំលៃនាំគ្នាជិះម៉ូតូប្រដេញគ្នា និងមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកម្លាំងសមត្ថកិច្ចរបស់យើងបានធ្វើការផ្សព្វផ្សាយក្នុងរយៈកាលកន្លងមក ឃើញដូចនេះកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងការពារបេតិកភ័ណ្ឌ ដែលឈរជើងការពារគោលដៅ នៅបរិវេណអង្គរបានធ្វើការឃាត់ខ្លួន និងអប់រំណែនាំឲ្យត្រឡប់ទៅវិញ។​ សហការី

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print