សម្តេចតេជោ​ ហ៊ុន​ សែន​ ជូនកាដូរពិសេសសំរាប់មន្រ្តីរាជការក្នុងឧិកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ដល់មន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញតិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគបាលជាតិកម្ពុជា មន្ត្រីពន្ឋនាគារ នៃក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុក ខ័ណ្ឌ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែតដែលកំពុងបំរើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងនិវត្តន៍ជន ជនបាត់បង់កាយសម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន កងយោធពលខេមរភូមិន្ទ អតីតមន្រ្តីនគរបាលជាតិ។

សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់មន្រ្តីរាជការ យើង។ ថវិកាឧបត្ថម្ភនេះគឺនឹងជួយសម្រាលដល់ការចំណាយមួយចំនួនរបស់មន្រ្តីរាជការយើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕សុខ​ ខេមរា

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print