ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលនៅតាមបណ្ដោយផ្លូវ១០៨ ទល់មុខនិងភោជនីយដ្ឋាន សេវេនប្រាយ ឃីន័ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយខ្មាំងកាំភ្លើងម្នាក់បានបាញ់តដៃមេប៉ុស្តិ៍វត្តភ្នំបណ្ដាលឲ្យរងរបួសធ្ងន់ ហើយកម្លាំងសមត្ថកិច្ចរួមជាមួយកងរាជអាវុធហត្ថខណ្ឌសហការគ្នា បានបាញ់ទៅវិញធ្វើឲ្យខ្មាំងកាំភ្លើងម្នាក់នោះត្រូវជាច្រើនគ្រាប់ រងរបួសធ្ងន់ ។
ជនដៃដល់ ដែលបាញ់ គឺជាមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រុង ទិវា ១៨៧។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាមេប៉ុស្តិ៍វត្តភ្នំឈ្មោះអ៊ុន សំអាត បានត្រូវចំនួន២គ្រាប់ រងរបួសយ៉ាងធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់៕
https://www.facebook.com/nkdnews/videos/538632909629781/
...
ដោយ៖ ជីម ភារ៉ាដង្កោ+ព្រែកជ័យ