សម្តេចតេជោ​ ហ៊ុន​ សែន​ បង្ហាញរូបថតមួយសន្លឹកពីអតីតកាល​ ក្នុងវ័យ២៧ឆ្នាំ​ ក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសដែលក្មេងជាងគេនៅក្នុងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍នៅក្នុងប្វេសប៊ុកមុននេះបន្តិចថា​ នេះជារូបថតមួយសន្លឹកដែលទើបរកឃើញ។ រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យ២៧ឆ្នាំ គឺជារដ្ឋមន្ត្រីដែលក្មេងជាងគេនៅក្នុងពិភពលោកនេះ ត្រូវចេញដំណើរលើកដំបូងទៅបរទេស ដើម្បីចូលរួមប្រជុំចលនាមិនចូលបក្សសម្ព័ន នៅរដ្ឋធានីកូឡំបូ ប្រទេសស្រីលង្ការ នាខែ ឧសភាឆ្នាំ១៩៧៩។

ពិបាកជាងកាន់អាវុធចូលសមរភូមិយោធាទៅទៀត។ ខ្ញុំមានខោអាវធំតែមួយកំប៉្លេនេះទេ តែឆន្ទះយុវជនមិនដែលចុះញ៉មចំពោះឧបសគ្គដែលនៅពីមុខនោះទេ។ យើងបានចូលរួមរហូតមានការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព និងការអភិវឌ្ឍន៍។

រូបថតនេះ ថតនៅព្រលានយន្តហោះការ៉ាឈី ប្រទេសប៉ាគីស្ថាន ពេលយន្តហោះចុះចាក់សាំង។ ៣៧ឆ្នាំកន្លងទៅហើយ នៅសល់តែការចងចាំប៉ុណ្ណោះ៕

image

...

ដោយ៖​ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print