ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបររទេស ហើយធ្វើការឃាត់ខ្លួន និងអនុវត្តនីតិវិធីបន្តលើជនជាតិវៀតណាមចំនួន ១០នាក់ ស្រី ២នាក់ ពីបទល្មើសលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ នៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ សុខ ខេមរា
...