រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​ រួច​បើក​គេច​បាត់​ស្រមោល​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ ដោយ​ដៃ​ទាំង​២​បាន​បាក់​ និង​ជើង​ខាងឆ្វេង​ក៏​បាក់​ ក្នុង​ពេល​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ វ៉េវ​អាល់​ហ្វា​ ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​នៅ​ម៉ោង​១៩​និង​៥០​នាទី​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៣-១២៤​ ស្ថិត​នៅ​ភូមិ​ក្រាំង​អាត់​ឃុំ​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​មានឈ្មោះ​ វី​ វ៉េវ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្បែរ​ក​ន្កែ​ង​កើតហេតុ​ ។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​ ចំណែក​ម៉ូតូ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ ៕​

FB_IMG_1458942591697

FB_IMG_1458954541849

FB_IMG_1458942576370

ដោយ៖ ឆ្លាម​ សមុទ្រ​

...

១២៣1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print