អាជ្ញាធរ​សុខាភិបាល​ថៃ​ ប្រកាស​រកឃើញ​អ្នកជំងឺកូវីដ​-១៩​ ស្លាប់​រហូត​ដល់​ ២៣៩នាក់,​ ខណៈ​អ្នកឆ្លងថ្មី​ នៅជាង​ ២ម៉ឺន​នាក់ដដែល​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន​២០,១២៨ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ២៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៩,៨៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧២ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ខណៈដែល​អ្នកជំងឺចំនួន ២០,៧៩១នាក់ផ្សេងទៀត ក្រោយព្យាបាលជាសះស្បើយ​ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៤៨,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៩៧៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៣០,៤៣៧នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print