រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចចិន បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងក៏ដូចជានៅឧបទ្វីបកូរ៉េ។ រដ្ឋាភិបាល ចិនត្រូវបញ្ឈប់ការងារពលករជាច្រើន នាក់នៅក្នុងក្រុមហ៊ុនរដ្ឋក៏ដូចជាឯកជន ដើម្បីទប់ស្កាត់ការចំណាយហួសប្រមាណ នៅពេលដែលចិនមិនមានកំណើនសេដ្ឋកិច្ចទាល់តែសោះនាពេលកន្លងមកគឺ កំណើនសេដ្ឋកិច្ចស្មើសូន្យ ។
កំណើនសេដ្ឋកិច្ចប្រទេសដែលមាន សេដ្ឋកិច្ចលំដាប់ទី២លើពិភពលោកមាន ត្រឹមតែ៦,៩ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥គឺជាកម្រិតទាបបំផុតមិនធ្លាប់ មានក្នុងរយៈពេល២៥ឆ្នាំកន្លងមកធ្វើឱ្យ រដ្ឋាភិបាលចិនសម្រេចរំសាយពលករ ប្រមាណ១,៨លាននាក់នៅក្នុងវិស័យធ្យូង ថ្មនិងដែកថែប។ ក្រៅពីនេះនៅមានកម្ម ករពលករជាច្រើនទៀតត្រូវរំសាយក្នុង វិស័យផ្សេងៗគ្នា ។
នេះជាលើកទី១ហើយដែលចិនប្រកាស ពីតួលេខរំសាយពលករដើម្បីទប់ស្កាត់ វិបត្ដិនិងធ្វើឱ្យកំណើនសេដ្ឋកិច្ចងើបឡើង វិញក៏ដូចជាកាត់បន្ថយការចំណាយ របស់រដ្ឋ។ តាមប្រសាសន៍របស់រដ្ឋមន្ដ្រី ធនធានធម្មជាតិនិងបរិស្ថានលោក Yin Weimin បានឱ្យដឹងថា ក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខប្រទេសដែលផលិតដែកថែបនិងធ្យូងថ្មធំបំផុតនៅលើពិភពលោក នឹងត្រូវកាត់បន្ថយផលិតផលប្រមាណ ៥០០លានតោនធ្យូងថ្មនិងកាត់បន្ថយ គម្រោងជាច្រើនទៀតដើម្បីទប់ស្កាត់ការ ចំណាយនិងកាត់បន្ថយការសល់ផលិត ផលច្រើនលើសលប់ ។
កាលពីចុងឆ្នាំ២០១៥រដ្ឋាភិបាលទីក្រុង ប៉េកាំងបានប្រកាសថា នឹងផ្ដល់លិខិត អនុញ្ញាតឱ្យក្រុមហ៊ុនធ្យូងថ្មថ្មីទៀតបន្ដ ការងាររហូតដល់ទៅ៣ឆ្នាំខាងមុខទៀតជា ការជួយកាត់បន្ថយពលករសល់ច្រើន ។ ទន្ទឹមនឹងនោះរដ្ឋាភិបាលក៏នឹងបិទអណ្ដូងរ៉ែធ្យូងថ្មប្រមាណ១.០០០កន្លែងនៅក្នុងឆ្នាំ២០១៦ស្មើនឹងទិន្នផលធ្យូងថ្មប្រមាណ៦០លានតោន។ ក្រៅពីនេះរដ្ឋាភិបាល មានគម្រោងបង្កើនអាយុចូលនិវត្ដន៍នៅក្នុងឆ្នាំ២០១៦ដោយសារតែរងសំពាធ យ៉ាងខ្លាំងពីចំនួនពលរដ្ឋដែលមានអាយុ វែង ។
ក្រុមអ្នកវិភាគបញ្ជាក់ថា តើរដ្ឋា ភិបាលចិននឹងរក្សាការសន្យាបានរហូតដល់ពេលណា? តាមអ្នកវិភាគ Jenny huang មកពីបណ្ដាញព័ត៌មាន Fitch Ratings បញ្ជាក់ថា គាន់តែនៅក្នុងក្រុម ហ៊ុន Longmay របស់រដ្ឋត្រូវចំណា យរហូតដល់១,៥លានដុល្លារសម្រាប់ បើកប្រាក់ខែដល់ពលករគឺជាអម្រែកដ៏ធ្ងន់ របស់រដ្ឋ ។
នៅក្នុងសន្និសីទកាសែតកាលពីស បា្ដហ៍កន្លងទៅនាយករដ្ឋមន្ដ្រីចិនលោកលី ឃើជាំង បានបញ្ជាក់ថារដ្ឋាភិបាល នឹងត្រូវចំណាយប្រាក់១៥ពាន់លានដុល្លារ ក្នុងការជួយដល់ពលករដែលបានរំសាយដើម្បីស្វែងរកការងារថ្មី ។
ការណ៍ដែលចិនរំសាយពលករច្រើន បែបនេះដោយសារតែកំណើនសេដ្ឋកិច្ច របស់ចិនធ្លាក់ចុះ។ ចំណុចទាំងនោះបាន ធ្វើឱ្យពលរដ្ឋនឹកឃើញដល់ការរំសាយ ពលករប្រមាណ៣០លាននាក់ក្នុងក្រុមហ៊ុនរដ្ឋនាអំឡុងឆ្នាំ១៩៩០និងដើមឆ្នាំ ២០០០។ នៅពេលនេះសេដ្ឋកិច្ចចិនមាន កំណើនយឺតយ៉ាវធ្វើឱ្យពលរដ្ឋបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចត្រូវរំសាយពលករជាបន្ដទៀតនៅពេលខាងមុខ ៕ ម៉ែវ សាធី