ភ្នំពេញ , កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយនិងកម្លាំងកងរាជ អាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារ ខុនដូមួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រីជាង១០០នាក់ ដោយគេនៅមិនទាន់ បានដឹងថា ជាករណីសង្ស័យពាក់ព័ន្ធទៅ និងករណីចាប់ជំរិតទារប្រាក់ ឬក៏ជាករណីអ្វីច្បាស់ នៅឡើយទេ? ។
សូមបញ្ជាក់ថា, ការចុះបង្ក្រាបនេះដែរ បានធ្វើឡើង កាលពីវេលា ម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ នៅចំណុចអគារខុនដូរ លេខ៩៧ ផ្លូវ ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ដោយបានបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ទៅដល់ប្រជាពលេដ្ឋរស់នៅក្បែរខាង នាំគ្នា ចោមរោមមើលក្នុងការបង្ក្រាបរបស់កម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងអគារខុនដូមួយ កន្លែងខាងលើ និងឈានទៅដល់ការចាប់ឃាត់ ខ្លួនជនជាតិចិនរាប់រយនាក់នេះយកទៅផងដែរ។
ពាក់ព័ន្ធក្នុងករណីនេះ, អង្គភាព”នគរដ្រេហ្គន” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ដោយឡែក លោក ថេង ស៊ីថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមនបាននិយាយយ៉ាងខ្លីថា, ករណីនេះខ្ញុំមិនបានដឹងច្បាស់ដែរ ដោយសារតែខាងកម្លាំងមិនបានសហការជាមួយនឹងអាជ្ញាធរដែនដី។ លោកបានបន្តថា, ចំពោះកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន គ្រាន់តែមានតួនាទី យាមកាមនៅផ្នែកខាងក្រៅខុមដូតែប៉ុណ្ណោះ ។ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ចែងចុះបង្ក្រាបផ្ទាល់ក្នុងរឿងនេះ ។
លោកអភិបាលបានបន្តទៀតថា, អាចជាករណីសមត្ថកិច្ចនៃមន្ត្រីនគរបាលយុត្តិធម៌កំពុងតាមប្រម៉ាញ់ណាមួយក្នុងប្រតិបត្តិការដែលកំពុងស៊ើបអង្កេត ដូច្នេះដើម្បីដំណើរការនីតិវិធីសមត្ថកិច្ចអាចនឹងចុះប្រតិបត្តិការដោយផ្ទាល់៕
ដោយ, សិលា