ខេត្តសៀមរាប, បើយោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា , នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការ យោធភូមិភាគ ទី៤ បានទទួល ផ្លែ មៀន ចំនួន១០តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត បានផ្ដល់ ជូន កង កម្លាំង ដែល កំពុង បំពេញ ភារកិច្ច ក្នុង យុទ្ធនាការ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ -១៩ ក្នុង ភូមិសាស្ត្រយោធភូមិភាគ ទី៤ និងបណ្ដាកងឯក ភាព ដែល មាន ភារកិច្ច ឈរ ជេីង តាម ខ្សែ បន្ទាត់ ព្រំដែន ។
ក្នុង នាម មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគ ទី ៤ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន សូម ថ្លែង អំណរគុណ ចំពោះ សម្ដេចតេជោ និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្ត ទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល កំពុងបំពេញបេសកកម្ម បម្រើប្រទេសជាតិ ៕
ដោយ, សិលា