ក្រសួង​សុខាភិបាល​វៀតណាម៖​ អ្នកជំងឺកូវីដ​-១៩ថ្ងៃ​នេះ​ស្លាប់​ ៣៤៨នាក់​,ខណៈ​រកឃើញអ្នកឆ្លងថ្មីៗ​ រហូតដល់ជាង​១ម៉ឺន​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសនៅថ្ងៃអង្គារនេះបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗ រហូតដល់ ១០,៨១១ករណីបន្ថែមទៀត​។​ ជាមួយគ្នានេះ​ ក៏មានអ្នកជំងឺកូវីដស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះមានចំនួន ៣៤៨នាក់បន្ថែមទៀត។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៦២៧នាក់​ ខណៈស្ថានការណ៍កូវីដ-១៩​ នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់មិនមានធូរស្បើយឡើយ។

គួរបញ្ជាក់ថា​ ប្រទេសវៀតណាម​ គិតត្រឹមយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៦៩,២៦៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦២,២៧៩នាក់ ខណៈចំនួនអ្នកស្លាប់ ៩,០១៤នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print