ភ្នំពេញ ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះធ្វេីការផ្អាកទីតាំងលក់ទឹកត្នោតជូរមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយលួចបេីកទទួលភ្ញៀវផឹកស៊ីបំពានរដ្ឋបាលរាជធានីភ្នំពេញ។
អាជ្ញាធរបាលឱ្យដឹងថា ទីតាំងខាងលេីបានសង់ជារោងនិងធ្វេីជាបន្ទប់តូចៗលក់ទឹកត្នោតជូរនិងស្រាបៀរគ្រប់មុខ មិនត្រឹមតែប៉ុណ្ណោះក៏បានលួចបេីកលក់ទទួលភ្ញៀវឱ្យចូលផឹកស៊ីប្រមូលផ្តុំដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ជាពិសេសជំងឺបំប្លែងថ្មីប្រភេទDelta ដោយបំពានរដ្ឋបាលរាជធានីភ្នំពេញ។
ក្រោយពីទទួលព័ត៌មានភ្លាមអាជ្ញាធរបានចុះមកដល់ទីតាំងខាងលេីឃេីញថាពិតជាបានលួចបេីកទទួលភ្ញៀវពិតប្រាកដមែន តែភ្ញៀវបានរត់គេចខ្លួនអស់បន្សល់ទុកតែម៉ូតូចំនួន៦គ្រឿង។
ក្រោយប្រតិបត្តិការបង្ក្រាបអាជ្ញាធរបានឃាត់ថៅកែហាងចំនួន៤នាក់ចំណែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕ ដោយ៖សុខាសែនជ័យ