ល្បែងស៊ីសងគ្រប់ប្រភេទកំពុងដំណើរការយ៉ាងរលូនស្វាគមន៏លោកអធិការនគរបាលស្រុកអង្គរបុរីទើបឡើងកាន់ដំណែងថ្មី

ចែករំលែក៖

​​ខេត្តតាកែវ៖​ អធិការនគរបាលស្រុកអង្គរបុរីដែលទើបឡើងកាន់ដំណែងថ្មីត្រូវក្រុមអ្នកញៀនល្បែងស៊ីសងចាប់ផ្តើមដំណើរការលែងទាំងយប់ទាំងថ្ងៃដើម្បីជាកិច្ចស្វាគមន៏។​ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាល្បែងស៊ីសងមានបៀរ អាប៉ោង យូគី ជល់មាន់ បានបើកលែងជារៀងរាល់ថ្ងៃពទ្ធ័ជុំវិញរបងស្នាក់ការអធិការតែម្ដងហើយត្រូវបានអ្នកកាងវង់ល្បែងទាំងនោះថា១ថ្ងៃៗរកលុយបង់សមត្ថកិច្ចសឹងតែមិនគ្រប់។

បើយោងតាមសម្ដីលោក ពៀច ជាម្ចាស់សង្វៀនជល់មាន់មួយកន្លែងក្នុងភូមិកំពង់ពោធ៏​ ឃុំព្រែកផ្ទោល​ ស្រុកអង្គរបុរីខេត្តតាកែវ​ បានអោយដឹងថាលោកបើកសង្វៀនបញ្ជល់មាន់រកប្រាកក់ចំណេញគ្មានសល់ទេព្រោះបង់លុយអោយ ប៉ុស្ដិរដ្ធបាល អធិការនគរបាលស្រុកអង្គរបុរី មេបញ្ជាការ មេយោធាស្រុកអង្គរបុរីថែមទាំងលោកអភិបាលស្រុកអង្គរបុរីថែមទៀតផង។​ ចំណែកម្ចាស់បនល្បែងយូគីឈ្មោះ ឆិ ដែលទីតាំងបើកលែងនៅខាងកើតរបងអធិការនគរបាលស្រុកអង្គរបុរីក៏បាននិយាយថាការបើកលេងបានបើគ្មានការចំណាយអោយសមត្ថកិច្ចគ្រប់ស្ថាប័នគឺមិនអាចដំណើរការបានទេដូច្នេះការចំណេញតិចតួចគ្រាន់បានចែករំឡែកគ្នាបន្ដិចម្នាក់ៗទៅ។​

យោងតាមសម្ដីប្រជាពលរដ្ឋបានអោយដឹងទៀតថាមុនពេលលោកអធិការថ្មីចូលមកកាន់ដំណែងល្បែងទាំងនេះមិនដឹងថានៅទីកន្លែងណានោះទេតែស្របពេលដែលមានលោកអធិការថ្មីចូលកាន់ដំណែងភ្លាមមិនទាន់និងបាន១សប្ដាហ៏ផងក៏ស្រាប់តែល្បែងទាំងនេះរីកដូចផ្សិតត្រូវទឹកសន្សើម។​

ជុំវិញករណីខាងលើលោកឃី ឈុន អធិការនគរបាលស្រុកអង្ករបុរីឡើងកាន់ដំណែងថ្មីបានអោយដឹងថាលោកមិនបានដឹងថាមានល្បែងពន្ធ័ជុំវិញស្នាក់ការរបងអធិការបែបនេះសោះ។លោកបន្ដទៀតថាលោកទើបតែឡើងកាន់ដំណែងថ្មីមិនទាន់ស្គាល់អ្នកបើកវង់ល្បែងស៊ីសងទាំងនោះទេហើយលោកក៏មិនមានជាប់ពក់ពន្ធ័និងលុយពីវង់ល្បែងអស់នោះដែរ។

លោកអធិការបានបន្ដថា​ ចាំមើលលោកនិងរៀបចំកំលាំងចុះទៅធ្វើការបង្រ្កាបតាមវង់ល្បែងទាំងនោះតាមសំណូមពររបស់ប្រជាពលរដ្ឋ។​

គួរបញ្ជាក់ថាស្រុកអង្គរបុរីក្រោមការដឹកនាំពីសំណាក់លោកឌឹម កំសាន្ដអភិបាលស្រុកគឺពោរពេញដោយល្បែងស៊ីសងហើយគ្មានចំណាត់ការនោះទេ៕

image

image

image

ដោយ៖ ជីសូរកា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print