ភ្នំពេញ៖ វីរៈភាពតស៊ូ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិគឺមិនមានអ្នកណាម្នាក់សព្វថ្ងៃនេះធ្វើបានឡើយ។ សម្តេចតេជោ ហ៊ុន សែន គឺរួមសុខរួមទុក្ខនៅជាមួយពលរដ្ឋ ហើយលើកទឹកចិត្តពលរដ្ឋ ជាពិសេសយុវជនអោយខិតខំកសាងអំពើល្អ និងចូលរួមនៅក្នុងការងារសង្គមអោយបានច្រើន។ កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា ដែលនឹងចាប់ផ្តើមនៅដើមខែ មេសា 2016 ខាងមុខនេះលើទំព័រ Facebook សម្តេចតេជោ គឺជាកម្មវិធីលើកទឹកចិត្ត និងជំរុញការចូលរួមរបស់យុវជន យុវនារី អោយខិតខំកសាងអំពើល្អអោយកាន់តែច្រើននៅក្នុងសង្គមជាតិ ។
សម្តេចតេជោ តែងតែលើកតម្កើង និងចាត់ទុកពលរដ្ឋជាសហការីដ៏សំខាន់បំផុតនៅក្នុងការដឹកនាំ និងអភិវឌ្ឍន៌ប្រទេសជាមួយគ្នា មិនដូចបុគ្គលមួយចំនួនដែលចាត់ទុកពលរដ្ឋជាឧបករណ៌នយោបាយ ហើយអោយពលរដ្ឋធ្វើតាមតែខ្លួនចង់ ដោយមិនបានស្តាប់មតិយោបល់ចូលរួមអ្វីពីប្រជាពលរដ្ឋឡើយ។
សម្តេចតេជោ ហ៊ុន សែន គឺនៅតែជាប្រមុខដឹកនាំដែលមានប្រជាប្រីយ៌ភាព និងទុកចិត្តបំផុតសម្រាប់កម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ៖ សុខ ខេមរា