យុវជនម្នាក់រងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួនដោយសារក្មេងស្ទាវ២ក្រុមដេញកាប់ចាក់គ្នាយ៉ាងចាស់ដៃ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួនបន្ទាបពីរយុវជនពីរក្រុមដេញកាប់ចាក់គ្នានៅខាងក្រោមស្ពានអាកាសក្បាលថ្នល់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រោមស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន។

ជនរងគ្រោះឈ្មោះវ៉ៃ យាងហាយជនជាតិវៀតណាម​ អាយុ២៥ឆ្នាំមុខរបរជាងបាញ់ថ្នាំម៉ូតូស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនពីរក្រុមបានដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យដោយយុវជនទាំងពីរក្រុមនោះមានគ្នាប្រមាណជាជាង២០នាក់ធ្វើអោយផ្អើលនៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ស្របពេលនោះយុវជនរងគ្រោះបានដើរកាត់ហ្វូងមនុស្សដែលកំពុងតែដេញកាប់ចាក់វាយគ្នានោះស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញយុវជនខាងលើរងរបួសបែកមុខបែកមាត់ដោយមិនដឹងថាគាភីខាងក្រុមណាជាអ្នកវាយនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចសង្កាត់ទន្លេបាសាក់បានចេញថ្លៃរឺម៉កកង់បីដឹកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន៕

image

image

ដោយ៖ ជីម ភារ៉ា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print