ខ្លាដំបងប្រមាណ៦០០០ក្បាល ត្រូវបានគេទុកឲ្យឃ្លានរហូតដល់ងាប់ ដើម្បីយកឆ្អឹងត្រាំស្រា សម្រាប់លក់ឲ្យអ្នកមានក្នុងតម្លៃខ្ពស់ ។
កន្លែងចិញ្ចឹមសត្វខ្លា ឬកន្លែងអភិរក្សសត្វព្រៃ ស្ថិតនៅខេត្តGuangxiប្រទេសចិនត្រូវបានគេថ្កោលទោសយ៉ាងខ្លាំង ក្រោយពេលគេដឹងថា អ្នកអភិរក្សនៅទីនោះបានទុកឲ្យសត្វខ្លាអត់ចំណីរហូតដល់ងាប់ យកសាច់ត្រាំស្រាវ។ ស្រាវត្រាំឆ្អឹងខ្លា ត្រូវបានអ្នកមានចិនចាត់ទុកថាមានផលប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពពិសេសគឺ សុខភាពបន្តពូជ ។
តាមបណ្តាញព័ត៌មានSinaមូលហេតុដែលដែលបណ្តាលឲ្យមានការលក់ដូរបែបនេះដោយសារតែប្រាក់ចំណូលនៅក្នុងសួនអភិរក្សកាន់តែថយចុះ ក្រុមអ្នកវិនិយោគមិនអាចទូទាត់ការចំណាយគ្រប់គ្រាន់តាមរយៈការលក់សំបុត្រចូលទស្សនានោះឡើយ ទើប បង្ខំចិត្ត ទុកឲ្យខ្លាងាប់យកឆ្អឹងត្រាំស្រា។ វិធីសាស្ត្រនេះអាចគេចពីខ្សែភ្នែកក្រុមការពារសត្វព្រៃបាន ដោយសារតែការត្រាំនោះគឺជាឆ្អឹងខ្លាងាប់ទៅហើយ។
ក្រុមអភិរក្សសត្វព្រៃបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ។ ការទុកឲ្យសត្វខ្លាអត់ចំណីដល់ងាប់គឺជាសកម្មភាពអមនុស្សធម៌ មិនអាចលើកលេងឲ្យបានឡើយ ៕
ដោយ៖ម៉ែវ សាធី