ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនបុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, ប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ ជម្រាបមក

-លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង១៤

-លោក-លោកស្រី នាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទ

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

កម្មវត្ថៈ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនបុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

យោងៈ កម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ Astrazeneca ជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

សេចក្ដីដូចបានជម្រាបជូនក្នុងកម្មវត្ថុនិងយោងខាងលើ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញសូមជម្រាបលោក លោកស្រី នាយក-នាយិកាគ្រប់គ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដំណើរការចាក់វ៉ាក់សាំងដួសទី៣ ជូនបុគ្គលិកអប់រំ ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញសរុបចំនួន ១០៦៧០ នាក់។ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅបានល្អប្រសើរ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម៖

-គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បុគ្គលិកអប់រំរបស់ខ្លួនដែលត្រូវមកទទួល ចាក់វ៉ាក់សាំងដូសទី៣ តាមទីកន្លែង និងកាលបរិច្ឆេទដូចមានក្នុងកម្មវិធីជូនភ្ជាប់

-គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវរៀបចំចាត់តាំងអ្នកដឹកនាំ និងគ្រប់គ្រងបុគ្គលិកអប់រំក្រោមឱវាទរបស់ខ្លួនដែល ត្រូវចូលរួមចាក់វ៉ាក់សាំងតាមទីកន្លែង និងថ្ងៃនីមួយៗ

-ណែនាំឲ្យបុគ្គលិកអប់រំដែលត្រូវមកទទួលវ៉ាក់សាំងដូសទី៣ ឲ្យអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសពាក់ម៉ាស និងគោរពគម្លាតសុវត្ថិភាព បុគ្គលិកអប់រំដែលមកទទួលវ៉ាក់សាំងដួសទី៣ ត្រូវភ្ជាប់មកជាមួយនូវ៖

-អត្តសញ្ញាណបណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

+បណ្ណចាក់វ៉ាក់សាំងដូសទី១ និងដូសទី២

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញសង្ឃឹមថា លោក-លោកស្រីនឹងចូលរួមអនុវត្តការងារនេះបានល្អប្រសើរ។

សូម លោក-លោកស្រី ទទួលនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ៕

 

 

 

 

 

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print