ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំពិធីចុះហត្ថលេខារវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងធនធានទឹក ចិន លើកំណត់ហេតុស្តីពីការកសាងគម្រោងប្លង់មេនៃការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា ដែលត្រូវប្រើប្រាស់ជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារដ្ឋប្រជាមានិតចិន ប្រមាណជាជាងមួយលានដុល្លារអាមេរិច ដែលនឹងត្រូវចាប់ផ្តើមធ្វើសិក្សាគ្រោងប្លង់នៅចុងឆ្នាំ២០១៦ នេះ ៕
ដោយ៖ សុខ ខេមរា
...