ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានអញ្ជើញអមដំណើរ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យ ស្ថានីយ៍បូមទឹក និងការដ្ឋានប្រឡាយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៅតាមទីតាំងដូចខាងក្រោម ៖
១-ស្ថានីយ៍បូមទឹកវិទ្យាល័យ ហ៊ុន សែន សេរីភាព សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
២-ពិនិត្យទីតាំងប្រឡាយ នៅចំណុចរោងចក្រយុងវ៉ា (ក្បែរវិទ្យាល័យ ហ៊ុន សែន តាខ្មៅ)
៣-ស្ថានីយ៍បូមទឹកផ្សារដើមអម្ពិល
៤-ស្ថានីយ៍បូមទឹកព្រែករាំង
៥-ការដ្ឋានប្រឡាយព្រែកត្រែង
៦-ការដ្ឋានប្រឡាយព្រែកតាព្រីង
៧-ទីតាំងផ្សេងៗទៀត។
សូមជម្រាបជូនថា, សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ
អាចនឹងមានរាជធានី-ខេត្ត១១ ប្រឈមនឹងជំនន់ទឹកភ្លៀងនៅសប្តាហ៍ខាងមុខ ។ នេះបើយោងតាមសេចក្តីដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, រាជធានី-ខេត្ត១១ ប្រឈមនឹងជំនន់ទឹកភ្លៀងនៅសប្តាហ៍ខាងមុខ រួមមានៈ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ៕
ដោយ, សុខ ខេមរា