នៅក្នុងពេលអនាគតរយៈពេលយូរខាង មុខទៀតចិនអាចគ្រប់គ្រងពិភពលោក ទាំងមូលបានដោយសារតែពេលនេះចិនបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់បាន។ ចំណុចទាំងនោះនឹងធ្វើ ឱ្យពលរដ្ឋចិនចេះតែកើនឡើងខ្ពស់ពីមួយ ឆ្នាំទៅមួយឆ្នាំ ។
ដោយឡែកប្រទេសអភិវឌ្ឍន៍ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូងជាដើម កំពុង ប្រឈមនឹងបញ្ហាខ្វះធនធានមនុស្សដោយ សារតែចំនួនទារកកើតមកមានចំនួន តិច ហើយមនុស្សចាស់ជរាក៏កាន់តែ ច្រើន។ កត្ដាទាំងនោះហើយដែលអាចឱ្យ ពលរដ្ឋនៅក្នុងប្រទេសនោះត្រូវផុតពូជ ពីផែនដីក្នុងពេលអនាគត។ ចំណែកចិន វិញចេះតែកើនឡើងជានិច្ច ។
នៅក្នុងមហាសន្និបាតទូទាំងប្រទេស ចិនបានសម្រេចអនុម័តច្បាប់ថ្មីដោយក្នុង នោះអនុញ្ញាតឱ្យគូស្វាមីភរិយាថ្មីបង្កើត កូនបានត្រឹម២នាក់ដើម្បីធ្វើឱ្យមានតុល្យ ភាពប្រជាជននៅក្នុងប្រទេសចិន ហើយ ច្បាប់នេះនឹងមានប្រសិទ្ធភាពនៅឆ្នាំ ២០១៦ នេះ ។
នៅក្នុងកិច្ចប្រជុំគណបក្សកុម្មុយនីស្ដចិនកាលពីខែតុលា ឆ្នាំ២០១៥ បាន ប្រកាសថា នឹងអនុញ្ញាតឱ្យពលរដ្ឋមាន កូនពីរនាក់ដើម្បីធ្វើឱ្យមានតុល្យភាពរវាង បុរសនឹងស្ដ្រី និងដើម្បីអភិវឌ្ឍសង្គម ជាតិឱ្យកាន់តែរីកចម្រើន ។
ការអនុវត្ដច្បាប់នោះក្នុងគោលដៅ កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ពិសេស ទៅលើស្ដ្រីភេទ។ បច្ចុប្បន្នគ្រួសារជាច្រើន ត្រូវការតែកូនប្រុសដោយសារច្បាប់អនុញ្ញាតឱ្យមានតែកូនមួយ ប៉ុន្ដែពេលឱ្យ មានកូនពីរនាក់គឺមិនមានការប្រកាន់ ប្រុសដូចពីមុនទៀតឡើយ ហើយអំពើ ហិង្សាទៅលើស្ដ្រីភេទក៏កាត់បន្ថយផង ដែរ ។
កន្លងមកថ្មីៗនេះប្រទេសចិនបានប ង្កើតច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។ សកម្មជនការពារសិទ្ធិស្ដ្រីនៅប្រទេស ចិនបានអបអរស្វាគមន៍ច្បាប់ប្រឆាំង អំពើហិង្សាក្នុងគ្រួសារដែលសភាចិន បានបោះឆ្នោតអនុម័តជាលើកទី១កាលពីថ្ងៃអាទិត្យ។ តាមរបាយការណ៍របស់ សហព័ន្ធស្ដ្រីនៅប្រទេសចិនបានឱ្យដឹងថា ២៥ភាគរយនៃស្ដ្រីរៀបការបានរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួបានលើកឡើងថា ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារបានចែងថា រាល់ការរំលោភបំពានលើរូប រាងកាយ ផ្លូវចិត្ដ និងរាល់ការវាយធ្វើ បាប ឬគំរាមកំហែងជាពាក្យសម្ដីបិទ សិទ្ធិសេរីភាពបង្កឡើងដោយសមាជិកណាម្នាក់ក្នុងគ្រួសារត្រូវចាត់ទុកជាអំពើហិង្សាក្នុងគ្រួសារ។ ច្បាប់នេះមានទិសដៅ ជួយការពារមនុស្សដែលមានចំណងអា ពាហ៍ពិពាហ៍ កុមារ និងមនុស្សចាស់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី