ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរូបនាងជិះម៉ូតូស្កូបពីមួយគ្រឿងហើយត្រូវរថយន្តឡិចសីុសRX៣៣០បើកបរដោយនារីជនជាតិចិនម្នាក់និងបុរសម្នាក់ទៀតរួមដំណើរជាមួយបានបើកបញ្ច្រាស់ផ្លូវជ្រុលបុកនិងគៀបម៉ូតូជាប់ក្រោមរថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់ចោមចៅខណ្ឌពោធិ៍សែន។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៍ស ពាក់ស្លាកលេខកណ្តាល1P- 4964 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX 330 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AT-2628 បើកបរដោយនារីជាជនជាតិចិននិងមានបុរសជនជាតិចិនរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឡើងមកផ្លូវសហព័ន្ធរុស្សុីបត់ឆ្វេងទៅជើងទាំងបញ្ច្រាស់ផ្លូវហើយក៏ជ្រុលទៅបុកនិងម៉ូតូគៀបជាប់ធ្វើអោយម្ចាស់ម៉ូតូរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តដឹកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកមានបុរសម្នាក់ជាជនជាតិខ្មែរបានមកអន្តរាគមន៍រារាំងមិនអោយក្រុមអ្នកសារព័ត៍មានថត ក្រោយមកសមត្ថកិច្ចបានឃាត់ទាំងម្ចាស់រថយន្តនិងបុរសដែលមកអន្តរាគន៍រួមទាំងរថយន្តនិងម៉ូតូយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ