កីឡាករ ធី តុងហ៊ីត្រូវការ៣ពិន្ទុពីកីឡាករ Masel នៅTV5

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែនៅជុំទី១កីឡាករ ធី តុងហ៊ី សិស្សលោក ឡុង សាលវ័ន្តត្រូវបានអ្នកប្រដាល់ថៃឈ្មោះTaharn Ekឆក់យក៣ពិន្ទុពីដៃក្នុងជុំទី១ទាំងមិនអស់ចិត្ត ដូច្នេះលើកនេះតុងហ៊ីចាំបាច់ដណ្តើម៣ពិន្ទុពីអ្នកប្រដាល់ឆេកឲ្យខាងតែបាន នាល្ងាច​ថ្ងៃ​សៅ​រិ៍ទី​២ខែមេសាឆ្នាំ២០១៦​ វគ្គ​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ជើងឯក «​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​» វគ្គ​៣ទម្ងន់៦៧គីឡូក្រាមជុំ​ទី​២​ពូ​ល​Aនៅសង្វៀនTV5។​

គួររំលឹកថា សម្រាប់​ការប្រកួត​ជុំ​ទី​២​ពូ​ល Aវគ្គវាយសន្សំពិន្ទុមានកីឡាករ​ធី តុង​ហ៊ី មកពីក្លិប​សាល​វ័​ន្ត​កី​ឡា​ប្រកួត​ជាមួយ កីឡាករ ឈ្មោះKevinnមកពី​ប្រទេស​ឆេ​កខណៈដែលកីឡាករ លួន សុខ ខេង មកពីក្លិបអាស៊ីកីឡា ប្រកួតជាមួយកីឡាករ Taharn Ek មកពីប្រទេសថៃ។

អ្នកប្រដាល់ជំនាញប្រើស្នៀតជង្គង់កែង ធី តុងហ៊ី មានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៨លើក ចាញ់២៥លើក ស្មើ២លើក ហើយក៏ធ្លាប់វាយដៃគូឲ្យសន្លប់ចំនួន៥២ដងបានបង្ហាញពីក្តីសង្ឃឹមតាមរយៈការប្រើស្នៀតខាងនិងវាយយកឈ្នះKevinnឲ្យខាងតែបានសម្រាប់ជំនួបប្រកួតជុំទី២នេះ។​ ដោយឡែកកីឡាករ ​Kevinn មាន​អាយុ​២៣​ឆ្នាំ កម្ពស់​១,៧០​ម៉ែត្រ ​មាន​ប្រវត្តិ​ប្រកួតចំនួន​៧០ដង ឈ្នះ​៤៥ដងចាញ់​១២ដង ស្មើ​៣ដងក្នុងនោះKevinn វាយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បានចំនួន​១៣ដង។

កីឡាករTaharn Ek ធ្លាប់វាយឈ្នះអ្នកប្រដាល់កម្ពុជា ច្រើននាក់ រួចមកហើយ ពិសេសប្រកួតចុងក្រោយ Taharn Ek យក​ឈ្នះ​ធី តុងហ៊ីដោយពិន្ទុ។ Tahan Ekធ្លាប់ប្រកួតបាន​ចំនួន​៧៩ដងឈ្នះ​៦៣​ដង ចាញ់​១៣​ដងស្មើ​៣ដងហើយក៏​ធ្លាប់​ផ្ដួលដៃ​គូ​ឲ្យ​សន្លប់​បានចំនួន​១៧ដងផងដែរ។​

រីឯកីឡាករ លួ​ន សុខ​ខេង មានវ័យ២៧​ឆ្នាំកម្ពស់​១,៧០​ម៉ែត្រ​ដែរធ្លាប់​ប្រ​កួ​តចំនួន១១០ដង ឈ្នះ​៨០​ដងចាញ់​២០ដងស្មើ​១០ដងនិង​ វាយដៃគូ​ឲ្យ​សន្លប់ចំនួន​៤០ដង។ ដូច្នេះ​ជំនួបប្រកួតរវាងលួន សុខ ខេង និងTaharn Ek អាចធ្វើឲ្យទស្សនិកជនជក់ចិត្តបានខណៈជុំទី១​សុខ​ខេង វាយផ្តួលឲ្យកីឡាករ Masel ឲ្យបោះបង់ក្នុងទឹកទី៤៕

image

image

image

image

ដោយ៖​ សារីម​

...

image
​ ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print