ខេត្តកណ្ដាល៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅវេលាម៉ោង២១និង៣០នាទីី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការ ជួញដូរស្ត្រីនិងកុមារក្រសួងមហាផ្ទៃ និងអង្គការមេត្រីអន្តរជាតិនិង ចូលរួម អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក សេង ឬទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី
លី ឡាយ អនុ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានចុះមកបង្ក្រាបទីតាំងហាងម៉ាស្សាយីហោនិមល ដែលមានទីតាំងភូមិស្វាយជ្រុំឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។
ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ប៉ិច ម៉ាច ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ កើតហេតុខាងលើ និងរំដោះស្ត្រីរកស៊ីផ្លូវភេទពីក្នុងហាងបាន ចំនួន៩នាក់។
បន្ទាប់ពីឆែកឆេរឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញនូវអនាមយ័នៅតាម បន្ទប់ម៉ាស្សាចំនួន២៦ស្រោមអនាមយ័មិនទាន់ប្រើមួយប្រអប់ធំស្មើ៥ប្រអប់ និងសៀវភៅបញ្ជីម៉ោងចេញចូល ភ្ញៀវចំនួន១ក្បាល និងរថយន្តម៉ាកតាកូម៉ាពណ៍ក្រហម១គ្រឿងពាក់ស្លាកលេខភ្នំពេញ២v-8649 ៕
ដោយ៖ សុខ ខេមរា
សុខ ខេមរា