សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទឃាត់ខ្លួនម្ចាស់ហាងម្នាក់​ នឹងរំដោះស្ត្រីរកសុីផ្លូវភេទ៩នាក់យប់មិញ

ចែករំលែក៖

ខេត្តកណ្ដាល៖​ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅវេលាម៉ោង២១និង៣០នាទីី ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៦​ ដោយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការ ជួញដូរស្ត្រីនិងកុមារក្រសួងមហាផ្ទៃ និងអង្គការមេត្រីអន្តរជាតិនិង ចូលរួម អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក សេង ឬទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី
លី ឡាយ អនុ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានចុះមកបង្ក្រាបទីតាំងហាងម៉ាស្សាយីហោនិមល ដែលមានទីតាំងភូមិស្វាយជ្រុំឃុំបែកចាន​ ស្រុកអង្គស្នួលខេត្តកណ្តាល។

ឃាត់ជនសង្ស័យម្នាក់ឈ្មោះ​ ប៉ិច ម៉ាច ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ កើតហេតុខាងលើ​ និងរំដោះស្ត្រីរកស៊ីផ្លូវភេទពីក្នុងហាងបាន ចំនួន៩នាក់។

បន្ទាប់ពីឆែកឆេរឃាត់ខ្លួន​ សមត្ថកិច្ចបានរកឃើញនូវអនាមយ័នៅតាម បន្ទប់ម៉ាស្សាចំនួន២៦ស្រោមអនាមយ័មិនទាន់ប្រើមួយប្រអប់ធំស្មើ៥ប្រអប់​ និងសៀវភៅបញ្ជីម៉ោងចេញចូល ភ្ញៀវចំនួន១ក្បាល​ និងរថយន្តម៉ាកតាកូម៉ាពណ៍ក្រហម១គ្រឿងពាក់ស្លាកលេខភ្នំពេញ២v-8649 ៕​

image

image

image

image

ដោយ៖ សុខ ខេមរា

image

...

សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print