នាវាដឹកប្រេងបើកបុកផែបូមប្រេងលិចចូលសមុទ្របាត់ខ្លួនជនរងគ្រោះម្នាក់ជាបុគ្គលិកក្រុមហ៊ុនតេលានៅស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ បុរសម្នាក់បាត់ខ្លួនតាំងពីរសៀលម្សិលមិញរហូតមកដល់ម៉ោង៦កន្លះព្រឹកថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៦នៅតែមិនទាន់រកឃើញនៅឡើយ​ ដោយសារឧប្បត្តិហេតុនាវាដឹកប្រេងបើកបុកផែបូមប្រេងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៦ នៅចំណុចផែបូមប្រេងតេលា​ ស្ថិតក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។

ករណីនាវាដឹកប្រេងមួយគ្រឿងបានបើកបុកផែបូមប្រេងបណ្ដាលអោយបាក់ធ្លាក់ចូលក្នុងសមុទ្រហើយបានបណ្ដាលអោយសន្តិសុខម្នាក់របស់ក្រុមហ៊ុនធ្លាក់ទៅជាមួយ ឈ្មោះ សែម វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅឃ្លាំងស្តុកប្រេងតេលាព្រែកភ្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នពុំទាន់រកឃើញនៅឡើយ ៕

image

image

ដោយ៖ សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print