លោកឧត្តមសេនីយ៍ សោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានទទួលមរណៈភាពនៅម៉ោង ៨ យប់មិញដោយរោគាពាធ

ចែករំលែក៖

ខេត្តព្រះវិហារៈ​ ប្រភពពីនាយទាហានជាន់ខ្ពស់មួយរូបនៅក្រសួងការពារជាតិបានអោយដឹងថា លោកឧត្តមសេនីយ៍ សោម បុប្ផារ័ត្ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ មានជម្ងឺមហារីកគ្រាប់ឈាមជាទម្ងន់ត្រូវបាន នាយឧត្តមសេនីយ៍ មាស សុភា ចាត់បញ្ជូនឧទ្ធម្ភាគចក្រដឹកត្រឡប់មកពីបាវិត ទៅគេហដ្ឋានរបស់លោកនៅខេត្តព្រះវិហារវិញនៅព្រលប់ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៦ បន្ទាប់ពីក្រុមគ្រូពេទ្យនៅប្រទេសវៀតណាមអស់លទ្ធភាពព្យាបាល ។

លោកឧត្តមសេនីយ៍ សោម បុប្ផារ័ត្ន ត្រូវបានគេដឹងថាជាមេបញ្ជាការមានប្រវត្តិតស៊ូប្រកបដោយស្មារតីដ៏អង់អាចក្លាហាន​ បន្សល់ទុកនូវការគោរពស្រឡាញ់ពីកូនចៅ​ និងថ្នាក់លើទុកចិត្តមួយរូបដែលលោកបានចូលរួមចំណែកដឹកនាំបញ្ជាកងទ័ពវាយបកទាហានសៀមឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ ។ ក្រៅពីការងារកងទ័ពលោកជាឧត្តមសេនីយ៍យោធាមួយរូបដែលចូលចិត្តធ្វើអំពើល្អតាមរយៈការធ្វើការងារមនុស្សធម៌ជួយកូនចៅមានការខ្វះខាតនិងប្រជាពលរដ្ឋក្រីក្រជាដើម។ ដូច្នេះដំណឹងមរណៈភាពនាយទាហានរូបនេះកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៦​ គឺជាសោកស្តាយ​ នូវការបាត់បង់នាយទាហានជាន់ខ្ពស់មួួួួយរូបដ៏ល្អ​ ក៏ដូចជាមេគ្រួសារមួយដ៏រឹងមាំុក្នុងគ្រួសារ៕​

image image image image image image

 

សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print