មន្ត្រីនគរបាលខណ្ឌពោធិសែនជ័យម្នាក់ ជិះម៉ូតូប៉ះជាមួយម៉ូតូជ្រុលទៅបុកក្រោយកុងតឺន័រឈប់ចតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាល ផ្នែកសេនាធិការ នៅខណ្ឌពោធិសែនជ័យម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសាេជិះម៉ូតូវ៉ាម៉ូតូ MSX មួយគ្រឿងហើយបានប៉ះ ក៏រ៉េចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រដែលឈប់ចតលើផ្លូវបណ្តាលរងរបួសរយាស់ក្រោមចង្ការធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី ២៩ មិនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ វេងស្រេង មុខរោងចក្រតំឡើងម៉ូតូក្រុមហ៊ុន ហុងដារ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

មន្ត្រីនគរបាលរងគ្រោះ ឈ្មោះ វិរះ អាយុ ជាង៣០ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយម៉ូតូម៉ាកហុងដារស្កុបពីពណ៍ខ្មៅពាក់ស្លាកលេខ 1AC-1956 ជាអំណោយរបស់លោក យឹម សារ៉ាន់អធិការនគរបាល ខណ្ឌពោធិសែនជ័យឲ្យជិះបំរើការងារ ពីព្រោះជនរងគ្រោះមានជីវភាពខ្វះខាត។

បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេ ឃើញមន្ត្រីនគរបាល ជិះម៉ូតូម៉ាកហុងដារស្កុបពីតាមបណ្តោយផ្លូវ វេង ស្រេង ទិសដៅពីលិចទៅកើត ស្របជាមួយម៉ូតូMSXពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DG 7045 ជិះដោយបុរស២នាក់ ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវ៉ាម៉ូតូ MSX តែបានទៅប៉ះដៃចង្កូតហើយម៉ូតូជនរងគ្រោះបាន រ៉េទៅបុកពីក្រោយរថយន្តកុងតឺន័រដែលឈប់ចតតាមបណ្តោយផ្លូវ បណ្តាលអោយបុកពេញទំហឹងសន្លប់និង រងរបួសរយាស់ក្រោមចង្ការហូរឈាមធ្ងន់ធ្ងរ ចំណែកម៉ូតូជនរងគ្រោះរងការខូតខាតខាងមុខទាំងស្រុង រីឯបុរស២នាក់ដែលជិះម៉ូតូ MSX រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ ៕

image

image

image

image

image

ដោយ៖ សុខាសែនជ័យ

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print