ភ្នំពេញ៖ បុរសម្នាក់ធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រវឹងស្រាជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់និងម៉ូតូអូសជិត៤០ម៉ែត្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ពេលនេះសមត្ថកិច្ចកំពុងចុះពិនិត្យវាស់វែងអន្តរាគមន៍ហៅឡានដឹកយកទៅមន្ទីរពេទ្យ៕
ដោយ៖ ជីម ភារ៉ាដង្កោ
...