ខេត្តព្រះសីហនុ : នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំងពីរ
១/ ឈ្មោះ អ៊ុល ណូវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។
២/ ឈ្មោះ ហេង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់។
និងវត្ថុតាងមាន ម្សៅសថ្លា ចំនួន ១០កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, ខ្សែដៃពណ៌ទង់ដែង ២ខ្សែ, ចិញ្ចៀនពណ៌ទង់ដែង ២វង់, លុយខ្មែរ ៧១.៥០០រៀល៕ដោយ ស សម
...