ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលអ្នកភូមិផងរបងជាមួយអះអាងថា ប្រកបរបរផលិតការ៉េមកីលក់ដេកស្លាប់រហូតរឹង ទើបមានការភ្ញាក់ផ្អើលសង្ស័យខ្យល់គរ។
ហេតុការណ៍ភ្ញាក់ផ្អើលដោយបុរសម្នាក់ដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក កែវ លន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបត់កណ្ដាលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះប្រាណ ខ្លូត អាយុ៣០ឆ្នាំ រស់នៅឃុំកើតឡើង។ លោកបន្តថាតាមការរៀបរាប់ពីក្រុមសាច់ញាតិនិយាយថា កាលពីល្ងាចគាត់បានឌុបប្រពន្ធកូនទៅលេងផ្ទះម្ដាយនៅឯស្រុកបាកាន រួចក៏វិលត្រឡប់មកដេកនៅផ្ទះម្នាក់ឯងវិញ លុះព្រឹកឡើងនៅម៉ោងខាងលើប្អូនថ្លៃមិនឃើញក្រោកធ្វើការ៉េម ក៏សង្ស័យទើបដើរទៅហៅ ប៉ុន្តែគ្មានអ្នកឆ្លើយគ្រានោះកាន់នឿងឆ្ងល់ក៏ឡើងទៅអង្រួន ស្រាប់តែឃើញរឹងកម្រ្ពឺសបាត់ទៅហើយក៏ឆោឡោដល់អ្នកក្បែខាងតែម្តង។
លោកនាយប៉ុស្តិ៍បន្តទៀតថា ក្រោយពីកម្លាំងមូលដ្ឋានទទួលបានពត៌មាននេះ បានចាត់ចែងចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតឃើញថាពុំឃើញមានស្លាកស្នាមជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីនោះទេ ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងទៅតាមប្រពៃណី៕

ដោយ៖ ប៉ឹម ពិន
...