ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ប្រកបមុខរបរលក់ប្រេង ម៉ាស៊ីន ប្រឈម នឹងការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជ ធានីភ្នំពេញ ខណៈជនជាតិអូស្រ្តាលីត្រូវចូលដេកពេទ្យ ពាក់ព័ន្ធករណីប្រើអំពើហឹសាវាយទៅវាយមក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ៥៦ E0ផ្លូវលេខ១០៩ សង្កាត់អូឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់ផ្ទះខាងលើជនសង្ស័យ ។
សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា នៅវេលាម៉ោ៥ និង៣០ នាទីល្ងាចនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្តែងលើជនសង្ស័យឈ្មោះ ចាន់ រីវង្ស នៅកន្លែងលក់ និងប្តូរប្រេងម៉ាសុីន ដោយជនសង្ស័យ និងជនរងគ្រោះបានប្រើអំពើហឹសាវាយទៅវាយមក បណ្តាលឲ្យជនរងគ្រោះរបួស ធ្ងន់ បែកក្បាលត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ទោះជាយ៉ាងណា ភាគីទាំងពីរសមត្ថកិច្ចបានធ្វើតេស្តរកកូវីដ.១៩ លទ្ធផលអវិជ្ជមាន សូម្បីពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលក៏អវិជ្ជមានដែរ ។ វត្ថុតាងនិងសម្ភារៈដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យមាន ដែកទាញបិទទ្វារផ្ទះ ១ ដែលជាមធ្យោបាយរបស់ជនសង្ស័យប្រើប្រាស់វាយលើជនរងគ្រោះ ។ សមត្ថកិច្ចបន្តថា ដើមចមបណ្តាលឲ្យកើតមានអំពើហឹសានោះ ផ្តើមចេញពីជនរងគ្រោះមានផ្ទះនៅខាងលើ ហើយតែងតែយករថយន្តទៅចតមុខកន្លែងលក់ដូររបស់ជនសង្ស័យ ជាហេតុធ្វើប៉ះពាល់ដល់មុខ របរអ្នករកស៊ី ទើបបានជាមានការឈ្លោះទាស់ទែងគ្នា ។
លើសពីនេះទៅទៀត មានពេលខ្លះជនរងគ្រោះជាជនជាតិអូស្ត្រាលី បានយកសត្វឆ្កែទៅ កាន់ឈរមុខកន្លែងគេលក់ដូរ ព្រមទាំងធ្វើកាយវិការដូចគេបាញ់ កាំភ្លើងដាក់ជនសង្ស័យរបៀបឌឺដង ធ្វើឲ្យជនសង្ស័យមានពេល ខ្លះពិបាកនឹងទ្រាំដែរ ។ ទាំងអស់នោះជាទង្វើ និងសកម្មភាពដែលជនរងគ្រោះ នឹងជនសង្ស័យបង្ហាញពីការរស់នៅជិតខាងមិនចេះយោគយល់ ឬអធ្យាស្រ័យគ្នា ទើបកើតមានជាអំពើហឹសា ហើយទីបំផុតបានត្រឹមតែ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះទៅដេកគុក ព្រោះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ រ៉ារ៉ា