ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលេីដំណើការ សាងសង់អាគារថ្មីមួយចំនួន២
១-ស្រុកកំពង់សៀម
+ត្រួតពិនិត្យឃ្លាំងក្រុមហ៊ុនហ្គ្រីនត្រេដ ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ដែលបាននឹងកំពុងជួសជុលកែលម្អសម្រាប់ធ្វេីជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នាពេលឆាប់ៗខាងមុខនេះ ។
២-ស្រុកស្ទឹងត្រង់
+ត្រួតពិនិត្យទីតាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដេីម្បីត្រៀមរៀបចំសាងសង់អាគារអធិការដ្ឋាន និងអាគារសាលប្រជុំថ្មី និងជួសជុលកែលម្អសោភណភាពអធិការដ្ឋានវិញឡេីង ។
+ត្រួតពិនិត្យការសាងសង់អាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ ដែលសាងសង់សម្រេចបាន ៥០ភាគរយ ក្រោមការផ្ដួចផ្ដេីមសាងសង់ពីលោក ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាមលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ស្នងការ លោកអភិបាលស្រុកស្ទឹងត្រង់ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងសប្បុរសជននានា ក្នុងនិងក្រៅស្រុក ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនដល់មន្រ្តីនគរបាលប៉ុស្ដិ៍ ក្រុមជាងសាងសង់អាគារ ផងដែរ ។
បន្ទាប់ពីបេសកម្មបានបញ្ជប់ ក៏ទទួលបានការផ្ដល់កិត្តិយសពីលោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត បានសម្ដែងការគួរសមជួបសំណេះសំណាលសួរសុខទុក្ខ និងចូលរួមពិភាក្សាលេីការងារ និងបទពិសោធន៍ល្អៗមួយចំនួន ក្នុងដំណាក់កាល ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ ៕ដោយ÷វណ្ណៈ